សំរាប់លោកអ្នក ដែលប្រើ iPhone 3GS/4/4S ប្រភេទ ជាប់កូដ ឥឡូវនេះ មានវិធីថ្មីមួយ ដែលរកឃើញ ដោយ Hacker ជនជាតិចិនឈ្មោះ លោកតា ស៊ុន (Loktar_Sun) អាចអោយ លោកអ្នក ដោះកូដ iPhone របស់លោកអ្នក បានដោយងាយស្រួល តាមរយៈការប្រើកម្មវិធី SAM របស់លោក Sam Bingner @sbingner។ ក្រោយដោះកូដ ដោយប្រើវិធីនេះ រួច លោកអ្នក មិនចាំបាច់ប្រើ ទ្រនាប់ស៊ីម ឬរង់ចាំ Ultrasn0w នោះទេ។ គុណវិបត្តិរបស់កម្មវិធីនេះ គឺវា អាចស្គាល់បានម្តង តែមួយស៊ីម ដែលបានធ្វើ ប៉ុណ្ណោះ ហើយបើចង់ប្រើជាមួយ ស៊ីមផ្សេងទៀត ត្រូវធ្វើឡើងវិញ ម្តងទៀត។
របាំ ព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកថែរក្សានាដកម្មបុរាណរបស់ខ្មែរ។ របាំក្បាច់ខ្មែរបុរាណ (របាំព្រះរាជទ្រព្យ) នៃព្រះរាជាណាចក្រកម្ពុជា ល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរជាចំណែកមួយយ៉ាងជិត ស្និទ្ធ នៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាងមួយពាន់ឆ្នាំកន្លងមក ហើយ។
ថ្មីៗនេះមានក្រុមអ្នក hacker មួយក្រុមរបស់ អារ៉ាប់ បានបង្កើតបានដោយជោគជ័យនូវ កម្មវិធីមួយមានឈ្មោះថា iPhoneIslam ជាកម្មវិធីជំនួយដល់ការហៅទូរស័ព្ទ និង ផ្ញើសារ សំរាប់ Tablet ប្រភេទ 3G របស់ Apple ។ តំរូវការដំបូងសំរាប់អោយ iPad 3G អាចហៅទូរស័ព្ទបានដំបូងគឺត្រូវ jailbreak បន្ទាប់មក ចូលទៅកាន់ App Store Cydia ដើម្បីទាញយកកម្មវិធីដែលមានទំហំប្រហែលជា 5MB ។ ក្រុម Hacker ទាំងនោះបានអោយដឹងថា ពួកគេនឹងដាក់លក់ iPhoneIslam នៅមុនថ្ងៃនៃ ការតាំងពិព័រណ៌ WWDC (Worldwide Developers Conference) របស់ Apple ថ្ងៃទី 6ខែ មិថុនា 2011 ខាងមុខនេះ ។ គួរបញ្ជាក់ផងដែរថាកាលពីមុនក៏មានកម្មវិធីមួយឈ្មោះថា SwirlyMMS ជាកម្មវិធីជួយអោយ iPad 3G អាចធ្វើការផ្ញើសារបានផងដែរ តែមិនអាចជួយអោយ iPad 3G ហៅទូរស័ព្ទបានដូច ជា iPhoneIslam នេះទេ ។ Microsoft កំពុងកែតម្រូវប្រព័ន្ធ Update កម្មវិធីដោយស្វ័យប្រវត្តិសម្រាប់ Windows 8 ដោយសង្ឃឹមថាវានឹងអាចជួយដោះស្រាយបញ្ហាដែលមាននៅក្នុង Windows 7 បាន។ ប្រព័ន្ធ Update កម្មវិធីដោយស្វ័យប្រវត្តិត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft សម្រាប់ដាក់បញ្ចូលទៅក្នុង Windows 8។ ប្រព័ន្ធមួយនេះនឹងចង្អុលបង្ហាញពីពេលវេលាដែលកុំព្យូទ័រនឹងចាប់ផ្តើមឡើងវិញនៅក្នុងពេលប៉ុន្មានម៉ោងទៀត ឬប៉ុន្មាននាទីទៀត។ ផ្ទាំងប្រព័ន្ធកម្មវិធីនឹងលេចចេញនៅលើ Lock screen ដែលអាចក្រើនរំលឹកដល់អ្នកប្រើប្រាស់បាន។អ្នកគ្រប់គ្រងកម្មវិធី Windows Update លោក Farzana Rahman បានបញ្ជាក់ឲ្យដឹងថា បញ្ហាប្រឈមដែលយើងជួបប្រទះនោះគឺការវាយតម្លៃទៅលើរយៈពេលដែលត្រូវដាប់ផ្តើមឡើងវិញ និងល្បឿននៃការ Update។ ការកំណត់ពេលវេលានឹងអាចខុសឆ្គង បើសិនល្បឿនអ៊ីនធឺណិតមានការប្រែប្រួលភ្លាមៗ។គួររំលឹកផងដែរថា នៅក្នុង Windows 7 ប្រព័ន្ធ Update នឹងប្រាប់ដល់អ្នកប្រើប្រាស់ដោយចេញផ្ទាំងតូចមួយនៅជ្រុងខាងស្តាំ ហើយវានឹងបញ្ជាក់ថាពេលវេលាប៉ុន្មានម៉ោង ឬនាទីទៀតកុំព្យូទ័រនឹងត្រូវចាប់ផ្តើមឡើងវិញ។ ក្នុងករណីដែលអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ រាល់សកម្មភាពកំពុងធ្វើនៅលើកុំព្យូទ័រនោះនឹងត្រូវបញ្ឈប់ ហើយអាចធ្វើឲ្យបាត់បង់ទិន្នន័យដែលមិនទាន់រក្សាទុកទៀតផង៕ .ថ្មីៗនេះ Skype បាន Update កម្មវិធីរបស់ខ្លួនសម្រាប់ Mac និង PC ហើយនោះពេលនេះអាចឲ្យអ្នកប្រើប្រាស់ Video Call ពី Facebook ទៅ Facebook ផងដែរ។Skype បានបញ្ចេញ Skype Beta 5.7 សម្រាប់ Windows និង Skype Beta 5.4 សម្រាប់ Mac ដោយអះអាចថាអ្នកប្រើប្រាស់ Facebook អាចប្រើ Video Calls ទៅកាន់អ្នកប្រើប្រាស់ Facebook ម្នាក់ទៀតបាន។ការប្រើប្រាស់ Facebook-to-Facebook call ជាមួយ Skype ពុំមានការលំបាកអ្វីទេ អ្វីដែលអ្នកត្រូវធ្វើនៅគេភ្ជាប់ Skype ជាមួយ Facebook account របស់អ្នក។ បន្ទាប់មកជ្រើសរើសមិត្តភ័ក្ដិក្នុង Facebook ហើយចុចប៊ូតុង Video call រួចបើមិត្តភក្តិរបស់អ្នកទទួលនោះជាការស្រេច។ មានដំណឹងចចាមអារ៉ាមច្រើនណាស់ ដែលបានអះអាងថា iPhone 5 នឹងមានអេក្រង់ធំជាង iPhone 4 និង iPhone 4S ហើយមកដល់ពេលនេះគេហទំព័រ Techradar បានចុះផ្សាយថាផ្នែករឹងរបស់ iPhone 5 កំពុងស្ថិតក្នុងការសាកល្បងដើម្បីឲ្យអាចដំណើរការ Resolution កាន់តែធំជាងមុន។ GPU drivers ដែលកំពុងស្ថិតក្នុងការសាកល្បងពេលនេះនឹងអាចដំណើរការ Resolution កាន់តែធំគឺ 1280×720 និង 1440×800។ ប្រភពខាងលើបានលើកឡើងថា iPhone នាពេលបច្ចុប្បន្ននេះមាន Resolution 960×640 ដូច្នេះបើសិនជាចង់បង្កើន Resolution ហើយរក្សាទំហំអេក្រង់នៅត្រឹម ៣,៥ អ៊ីញដដែលនោះ គុណភាពរូបភាពប្រាកដជាមានការប៉ះពាល់មិនខាន។បើតាមប្រភពពីគេហទំព័រអាល្លឺម៉ង់បានឲ្យដឹងថា Apple ពេលនេះកំពុងមមាញឹកនឹងការធ្វើការសាកល្បងលើផ្នែករឹងសំខាន់ៗទាំងនោះ ប៉ុន្តែនេះនៅតែមិនទាន់ប្រាកដថា Chip Dual-core ឬ Quad-core ទេដែលនឹងយកទៅប្រើនៅក្នុង iPhone ជំនាន់ក្រោយមួយនេះ។ស្របគ្នានេះដែរ MacRumours បានគូសបញ្ជាក់ថាបើសិនជាទំហំអេក្រង់មានការប្រែប្រួលមែន នោះ Developer នឹងត្រូវកែតម្រូវកម្មវិធីរបស់ខ្លួនដើម្បីឲ្យត្រូវនឹងទំហំអេក្រង់ថ្មីមិនខាន។ ដោយយោងទៅតាមប្រភពជាច្រើនផ្សេងៗទៀត បានលើកឡើងថា iPhone 5 នឹងមានអេក្រង់ទំហំ ៤ អ៊ីញ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានគេហទំព័រណាមួយទទួលព័ត៌មានផ្លូវការពី Apple នៅឡើយទេ ដូច្នេះចង់មិនចង់មានតែត្រូវរង់ចាំទើបបាន។ បើ iPhone 5 មានអេក្រង់ធំជាងមុន តើប្រិយមិត្តនឹងចាប់អារម្មណ៍ដែរឬទេ? យោងតាមគេហទំព័រ Xinhuanet បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងបេសកកម្ម Kelper របស់ NASAនៅពេលនេះអាចរកឃើញភពដំបូង Kelper-22b នៅក្នុងតំបន់អាចរស់នៅបានហើយ (Habitable Zone) ដែលទឹកអាចមាននៅលើភពមួយនេះ។ Kelper-22b គឺជាភពមួយដែលត្រូវបានរកឃើញថាមានគន្លងនៅចំកណ្តាលតំបន់អាចរស់នៅបាន ហើយវាមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យ។ ភពមួយនេះមានអង្កត់ផ្ចិតវែងជាងភពផែនដី ២,៤ ដង។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីដើមកំណើតរបស់វានៅឡើយទេ ប៉ុន្តែទៅជាយ៉ាងណានេះគឺជាមុខសញ្ញាមួយយ៉ាងល្អសម្រាប់ការស្វែងរកភពដែលស្រដៀងនឹងភពផែនដី។Kelper-22b ជាភពមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យ វាធ្វើដំណើររង្វិលជុំ ជុំវិញព្រះអាទិត្យដោយប្រើរយៈពេល ២៩០ ថ្ងៃ។ ភពមួយនេះត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ថាជាប្រភេទ G-type ដូចព្រះអាទិត្យដែរ ទោះបីវាមានទំហំតូចជាង និងត្រជាក់ជាងក៏ដោយ។ នេះជាក្តីសង្ឃឹមមែនហើយ ចំាមើលថាតើ Kelper-22b ពិតជាមានជីវិតរស់នៅដូចភពផែនដីដែរឬទេ? |