យោងតាមគេហទំព័រ Xinhuanet បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងបេសកកម្ម Kelper របស់ NASAនៅពេលនេះអាចរកឃើញភពដំបូង Kelper-22b នៅក្នុងតំបន់អាចរស់នៅបានហើយ (Habitable Zone) ដែលទឹកអាចមាននៅលើភពមួយនេះ។
Kelper-22b គឺជាភពមួយដែលត្រូវបានរកឃើញថាមានគន្លងនៅចំកណ្តាលតំបន់អាចរស់នៅបាន ហើយវាមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យ។ ភពមួយនេះមានអង្កត់ផ្ចិតវែងជាងភពផែនដី ២,៤ ដង។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីដើមកំណើតរបស់វានៅឡើយទេ ប៉ុន្តែទៅជាយ៉ាងណានេះគឺជាមុខសញ្ញាមួយយ៉ាងល្អសម្រាប់ការស្វែងរកភពដែលស្រដៀងនឹងភពផែនដី។Kelper-22b ជាភពមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យ វាធ្វើដំណើររង្វិលជុំ ជុំវិញព្រះអាទិត្យដោយប្រើរយៈពេល ២៩០ ថ្ងៃ។ ភពមួយនេះត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ថាជាប្រភេទ G-type ដូចព្រះអាទិត្យដែរ ទោះបីវាមានទំហំតូចជាង និងត្រជាក់ជាងក៏ដោយ។
នេះជាក្តីសង្ឃឹមមែនហើយ ចំាមើលថាតើ Kelper-22b ពិតជាមានជីវិតរស់នៅដូចភពផែនដីដែរឬទេ?