ការមិនសប្បាយចិត្ត ជាអ្វីដែលមនុស្សគ្រប់រូបមិនអាចជៀសវាងបាន។ កត្តានេះអាចនាំទៅដល់ការកើតជំងឺស្ត្រេស ឬតប់ប្រមល់ក្នុងចិត្តដែលអាចឈានទៅរកការគិតមិនល្អ និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ ជាពិសេស នៅពេលដែលអ្នកត្រូវធ្វើការងារចាំបាច់ភ្លាមៗ អ្នកមិនអាចប្រមូលអារម្មណ៍លើការងារនោះទេ។ ខាងក្រោមនេះ ជាវិធីមួយចំនួនដែលអាចជួយអ្នកជម្នះការមិនសប្បាយចិត្តទាំងឡាយ៖
ចេកជាអាហារដ៏សំបូរទៅដោយជីវជាតិបំប៉នសំខាន់ៗសម្រាប់សុខភាពអ្នក។ ក្រៅពីផ្ទុកនូវសារជាតិ Fructooligosaccharides (FOS) ដែលអាចកាត់បន្ថយជាតិ ខូឡេសស្តេរ៉ូល និងបន្ថយគ្រោះថ្នាក់ ដោយជំងឺបេះដូង ចេកក៏ផ្ទុកនូវសារជាតិចិញ្ចឹមដែលជួយកាត់បន្ថយស្ត្រេសផងដែរ។ អត្ថបទដកស្រង់មួយរបស់ទស្សនាវដ្ដី ជីនីសប៊ីយូធី (Genius Beauty) បានផ្សាយថា ចេកមានផ្ទុក សារជាតិ ទ្រីពថូផាន (Tryptophan) ដែលជួយផលិត សេរ៉ូតូនីន (Serotonin) ឬអ័រម៉ូន ដែលធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ។ ការផលិតនេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយនិង ស្ថិរភាពអារម្មណ៍។ចេក ក៏មានផ្ទុកវីតាមីន B ដែលជួយគ្រប់គ្រងប្រព័ន្ធអារម្មណ៍របស់អ្នក។ ដូច្នេះ ការញ៉ាំអាហារអាចធ្វើឲ្យរាងកាយអ្នកមានអារម្មណ៍ថាធូរស្បើយ។ដោយឡែក ប៉ូតាស្យូម ដែលផ្ទុកដោយចេក អាចជួយសម្រួលដល់ចង្វាក់បេះដូង ដូច្នេះធ្វើឲ្យការបញ្ជូនអុកស៊ីហ្សែនដល់ខួរក្បាលមានភាពរលូន។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះពេលដែលអ្នកមានអារម្មណ៍តានតឹង ចង្វាក់បេះដូងនឹងលោតខុសពីធម្មតា៕ មានប្រិយមិត្ត និងមិត្តយុវវ័យមួយចំនួន តែងចូលគេងយឺត ដោយសារតែហេតុផលការងារ និងកិច្ចការផ្ទាល់ខ្លួនផ្សេងៗ។ ការចូលគេងយឺតបែបនេះ បើតាមក្រុមអ្នកស្រាវជ្រាវមួយចំនួន បង្ហាញថា អាចនឹងបង្កបញ្ហាឡើងទម្ងន់ និងជំងឺផ្សេងៗបាន។ ការសិក្សាមួយ បានចេញផ្សាយនៅក្នុង ទិនានុប្បវត្តិឈ្មោះថា Obesity ដែលបានស្រាវជ្រាវទៅលើការចូលគេងយឺតរាល់យប់ បង្ហាញថា អាចនឹងបណ្ដាលឲ្យញ៉ាំច្រើន និងឡើងទម្ងន់ឆាប់រហ័ស។ការសិក្សានោះ បានពិនិត្យទៅលើក្មេងជំទង់៥១នាក់ ដែលក្នុងនោះ២៣នាក់ ចូលគេងយឺត និង២៨នាក់ទៀតចូលគេងតាមពេលធម្មតា។ នៅពេលនោះ ការសិក្សា បានបង្ហាញថា អ្នកដែលចូលគេងយឺតញ៉ាំច្រើនជាងមុន។បើគិតទៅលើទំហំ នៃអាហារ ដែលបានបរិភោគ អ្នកចូលគេងយឺតញ៉ាំអាហារដែលមានថាមពលប្រមាណ២៤៨កាឡូរីក្នុងមួយថ្ងៃ ច្រើនជាងអ្នកដែលចូលគេងទៀតទាត់ពីរដង។ លើសពីនោះ អ្នកដែលចូលគេងយឺតចូលចិត្តញ៉ាំភេសជ្ជៈដែលមានថាមពលច្រើន ហើយទំហំថាមពលទាំង២៤៨កាឡូរី នឹងធ្វើឲ្យឡើងទម្ងន់ប្រមាណ២ផោន គឺជិតមួយគីឡូក្រាមក្នុងមួយខែ។ ការសិក្សាដដែលនោះ ក៏បានបង្ហាញផងដែរថា អ្នកដែលចូលគេងយឺត អាចនឹងធ្វើឲ្យ សន្ទស្សន៍ម៉ាសសារពាង្គកាយ (BMI) ឡើងកាន់តែខ្ពស់ គឺខ្ពស់ជាងអ្នកដែលចូលគេងធម្មតា ដែលកត្តានេះនឹងបណ្ដាលឲ្យសុខភាពប្រឈមមុខនឹងជំងឺជាច្រើនទៀត ដូចជា ជំងឺទឹកនោមផ្អែម និង បេះដូង ជាដើម៕ Asasasa
នេះជាវិធីដ៏ប៉ិនប្រសប់ដើម្បីធានាថាអ្នកនឹងញ៉ាំបន្លែជារៀងរាល់ថ្ងៃ។ ភាសាសាមញ្ញថា “ក្រឡបន្លែ” អ្នកអាចរៀបចំនៅយប់ថ្ងៃអាទិត្យហើយអាចកាន់យកទៅធ្វើការនៅថ្ងៃច័ន្ទបាន។ ប្រសិនបើអ្នកដាក់បន្លែតាមលំដាប់ត្រឹមត្រូវ បន្លែអាចនៅតែស្រស់រហូតទៅដល់រយៈពេលបួនថ្ងៃ។ Julia សរសេរនៅលើ Fat Girl Trapped ក្នុងប្លុក Skinny Body ថា អ្វីដែលសំខាន់នោះគឺត្រូវដាក់មុនគេក្នុងក្រឡគឺ ទឹកសាឡាត់។ នាងដាក់ទឹកសាឡាត់នៅបាតក្រឡបន្ទាប់មកខ្ទឹមបារាំង ផ្សិត ប៉េងប៉ោះ គ្រាប់ធញ្ញជាតិ និង ស្ពៃ។ ចូលចិត្តបន្លែអត់? សាកតាមវិធីរបស់ Julia មើល!!!! នេះជារសជាតិតាមបែបធម្មជាតិ៕ មិត្តអ្នកអានពេលខ្លះពិតជាធុញទ្រាន់នឹងកាងារហើយ ចង់សំរាកខ្លះហើយមែនទេ? ការលំហែមានច្រើនយ៉ាងតែ ពេលនេះខ្ញុំសូមយកការហាត់ប្រាណ សំរាប់លំហែទៅចុះ។ វាមិនតែកំសាន្តអារម្មណ៍ទេ គឺវាបង្កើនសុខភាព យើងឲ្យបានមាំមួនបានទៀតផង។ វាអាចសំបាកដែរបើយើងទៅក្លឹបហាត់ប្រាណ តែពេលនេះ សំរាប់អ្នកប្រើទូរស័ព្ទមិនភ័យទៀតទេ។ យើងនាំគ្នារៀនហាត់ប្រាណជាមួយកម្មវិធីមួយឈ្មោះថា Virtual Gym ។
វាជាកម្មវិធីដែលអាចយកបានពីក្នុងផ្សារដោយមិនគិតលុយ ហើយអាចប្រើបានក្នុងទូរស័ព្ទភាគច្រើន។ វាមានប្រាប់ពីរបៀបហាត់ប្រាណជាច្រើនផ្នែកដូចជា៖
|