ចេកជាអាហារដ៏សំបូរទៅដោយជីវជាតិបំប៉នសំខាន់ៗសម្រាប់សុខភាពអ្នក។ ក្រៅពីផ្ទុកនូវសារជាតិ Fructooligosaccharides (FOS) ដែលអាចកាត់បន្ថយជាតិ ខូឡេសស្តេរ៉ូល និងបន្ថយគ្រោះថ្នាក់ ដោយជំងឺបេះដូង ចេកក៏ផ្ទុកនូវសារជាតិចិញ្ចឹមដែលជួយកាត់បន្ថយស្ត្រេសផងដែរ។
អត្ថបទដកស្រង់មួយរបស់ទស្សនាវដ្ដី ជីនីសប៊ីយូធី (Genius Beauty) បានផ្សាយថា ចេកមានផ្ទុក សារជាតិ ទ្រីពថូផាន (Tryptophan) ដែលជួយផលិត សេរ៉ូតូនីន (Serotonin) ឬអ័រម៉ូន ដែលធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ។ ការផលិតនេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយនិង
ស្ថិរភាពអារម្មណ៍។ចេក ក៏មានផ្ទុកវីតាមីន B ដែលជួយគ្រប់គ្រងប្រព័ន្ធអារម្មណ៍របស់អ្នក។ ដូច្នេះ ការញ៉ាំអាហារអាចធ្វើឲ្យរាងកាយអ្នកមានអារម្មណ៍ថាធូរស្បើយ។ដោយឡែក ប៉ូតាស្យូម ដែលផ្ទុកដោយចេក អាចជួយសម្រួលដល់ចង្វាក់បេះដូង ដូច្នេះធ្វើឲ្យការបញ្ជូនអុកស៊ីហ្សែនដល់ខួរក្បាលមានភាពរលូន។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះពេលដែលអ្នកមានអារម្មណ៍តានតឹង ចង្វាក់បេះដូងនឹងលោតខុសពីធម្មតា៕