មានប្រិយមិត្ត និងមិត្តយុវវ័យមួយចំនួន តែងចូលគេងយឺត ដោយសារតែហេតុផលការងារ និងកិច្ចការផ្ទាល់ខ្លួនផ្សេងៗ។ ការចូលគេងយឺតបែបនេះ បើតាមក្រុមអ្នកស្រាវជ្រាវមួយចំនួន បង្ហាញថា អាចនឹងបង្កបញ្ហាឡើងទម្ងន់ និងជំងឺផ្សេងៗបាន។
ការសិក្សាមួយ បានចេញផ្សាយនៅក្នុង ទិនានុប្បវត្តិឈ្មោះថា Obesity ដែលបានស្រាវជ្រាវទៅលើការចូលគេងយឺតរាល់យប់ បង្ហាញថា អាចនឹងបណ្ដាលឲ្យញ៉ាំច្រើន និងឡើងទម្ងន់ឆាប់រហ័ស។ការសិក្សានោះ បានពិនិត្យទៅលើក្មេងជំទង់៥១នាក់ ដែលក្នុងនោះ២៣នាក់ ចូលគេងយឺត និង២៨នាក់ទៀតចូលគេងតាមពេលធម្មតា។ នៅពេលនោះ ការសិក្សា បានបង្ហាញថា អ្នកដែលចូលគេងយឺតញ៉ាំច្រើនជាងមុន។បើគិតទៅលើទំហំ នៃអាហារ ដែលបានបរិភោគ អ្នកចូលគេងយឺតញ៉ាំអាហារដែលមានថាមពលប្រមាណ២៤៨កាឡូរីក្នុងមួយថ្ងៃ ច្រើនជាងអ្នកដែលចូលគេងទៀតទាត់ពីរដង។ លើសពីនោះ អ្នកដែលចូលគេងយឺតចូលចិត្តញ៉ាំភេសជ្ជៈដែលមានថាមពលច្រើន ហើយទំហំថាមពលទាំង២៤៨កាឡូរី នឹងធ្វើឲ្យឡើងទម្ងន់ប្រមាណ២ផោន គឺជិតមួយគីឡូក្រាមក្នុងមួយខែ។
ការសិក្សាដដែលនោះ ក៏បានបង្ហាញផងដែរថា អ្នកដែលចូលគេងយឺត អាចនឹងធ្វើឲ្យ សន្ទស្សន៍ម៉ាសសារពាង្គកាយ (BMI) ឡើងកាន់តែខ្ពស់ គឺខ្ពស់ជាងអ្នកដែលចូលគេងធម្មតា ដែលកត្តានេះនឹងបណ្ដាលឲ្យសុខភាពប្រឈមមុខនឹងជំងឺជាច្រើនទៀត ដូចជា ជំងឺទឹកនោមផ្អែម និង បេះដូង ជាដើម៕

Asasasa