មិត្តអ្នកអានពេលខ្លះពិតជាធុញទ្រាន់នឹងកាងារហើយ ចង់សំរាកខ្លះហើយមែនទេ? ការលំហែមានច្រើនយ៉ាងតែ ពេលនេះខ្ញុំសូមយកការហាត់ប្រាណ សំរាប់លំហែទៅចុះ។ វាមិនតែកំសាន្តអារម្មណ៍ទេ គឺវាបង្កើនសុខភាព យើងឲ្យបានមាំមួនបានទៀតផង។ វាអាចសំបាកដែរបើយើងទៅក្លឹបហាត់ប្រាណ តែពេលនេះ សំរាប់អ្នកប្រើទូរស័ព្ទមិនភ័យទៀតទេ។ យើងនាំគ្នារៀនហាត់ប្រាណជាមួយកម្មវិធីមួយឈ្មោះថា Virtual Gym ។
វាជាកម្មវិធីដែលអាចយកបានពីក្នុងផ្សារដោយមិនគិតលុយ ហើយអាចប្រើបានក្នុងទូរស័ព្ទភាគច្រើន។ វាមានប្រាប់ពីរបៀបហាត់ប្រាណជាច្រើនផ្នែកដូចជា៖
វាជាកម្មវិធីដែលអាចយកបានពីក្នុងផ្សារដោយមិនគិតលុយ ហើយអាចប្រើបានក្នុងទូរស័ព្ទភាគច្រើន។ វាមានប្រាប់ពីរបៀបហាត់ប្រាណជាច្រើនផ្នែកដូចជា៖
- វិធិកំដៅសាច់ដុំមុនហាត់សំរាប់អ្នកទើបហាត់នឹង ហាត់បានខ្លះៗ
- វិធីហាត់កំដៅសាច់ដុំ ពេលនៅផ្ទះ
- វិធីហាត់ពេលប្រើឧបករណ៍ជាដើម