Microsoft កំពុងកែតម្រូវប្រព័ន្ធ Update កម្មវិធីដោយស្វ័យប្រវត្តិសម្រាប់ Windows 8 ដោយសង្ឃឹមថាវានឹងអាចជួយដោះស្រាយបញ្ហាដែលមាននៅក្នុង Windows 7 បាន។
ប្រព័ន្ធ Update កម្មវិធីដោយស្វ័យប្រវត្តិត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft សម្រាប់ដាក់បញ្ចូលទៅក្នុង Windows 8។ ប្រព័ន្ធមួយនេះនឹងចង្អុលបង្ហាញពីពេលវេលាដែលកុំព្យូទ័រនឹងចាប់ផ្តើមឡើងវិញនៅក្នុងពេលប៉ុន្មានម៉ោងទៀត ឬប៉ុន្មាននាទីទៀត។ ផ្ទាំងប្រព័ន្ធកម្មវិធីនឹងលេចចេញនៅលើ Lock screen ដែលអាចក្រើនរំលឹកដល់អ្នកប្រើប្រាស់បាន។អ្នកគ្រប់គ្រងកម្មវិធី Windows Update លោក Farzana Rahman បានបញ្ជាក់ឲ្យដឹងថា បញ្ហាប្រឈមដែលយើងជួបប្រទះនោះគឺការវាយតម្លៃទៅលើរយៈពេលដែលត្រូវដាប់ផ្តើមឡើងវិញ និងល្បឿននៃការ Update។ ការកំណត់ពេលវេលានឹងអាចខុសឆ្គង បើសិនល្បឿនអ៊ីនធឺណិតមានការប្រែប្រួលភ្លាមៗ។គួររំលឹកផងដែរថា នៅក្នុង Windows 7 ប្រព័ន្ធ Update នឹងប្រាប់ដល់អ្នកប្រើប្រាស់ដោយចេញផ្ទាំងតូចមួយនៅជ្រុងខាងស្តាំ ហើយវានឹងបញ្ជាក់ថាពេលវេលាប៉ុន្មានម៉ោង ឬនាទីទៀតកុំព្យូទ័រនឹងត្រូវចាប់ផ្តើមឡើងវិញ។ ក្នុងករណីដែលអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ រាល់សកម្មភាពកំពុងធ្វើនៅលើកុំព្យូទ័រនោះនឹងត្រូវបញ្ឈប់ ហើយអាចធ្វើឲ្យបាត់បង់ទិន្នន័យដែលមិនទាន់រក្សាទុកទៀតផង៕