មានដំណឹងចចាមអារ៉ាមច្រើនណាស់ ដែលបានអះអាងថា iPhone 5 នឹងមានអេក្រង់ធំជាង iPhone 4 និង iPhone 4S ហើយមកដល់ពេលនេះគេហទំព័រ Techradar បានចុះផ្សាយថាផ្នែករឹងរបស់ iPhone 5 កំពុងស្ថិតក្នុងការសាកល្បងដើម្បីឲ្យអាចដំណើរការ Resolution កាន់តែធំជាងមុន។ GPU drivers ដែលកំពុងស្ថិតក្នុងការសាកល្បងពេលនេះនឹងអាចដំណើរការ Resolution កាន់តែធំគឺ 1280×720 និង 1440×800។ ប្រភពខាងលើបានលើកឡើងថា iPhone នាពេលបច្ចុប្បន្ននេះមាន Resolution 960×640 ដូច្នេះបើសិនជាចង់បង្កើន Resolution ហើយរក្សាទំហំអេក្រង់នៅត្រឹម ៣,៥ អ៊ីញដដែលនោះ គុណភាពរូបភាពប្រាកដជាមានការប៉ះពាល់មិនខាន។បើតាមប្រភពពីគេហទំព័រអាល្លឺម៉ង់បានឲ្យដឹងថា Apple ពេលនេះកំពុងមមាញឹកនឹងការធ្វើការសាកល្បងលើផ្នែករឹងសំខាន់ៗទាំងនោះ ប៉ុន្តែនេះនៅតែមិនទាន់ប្រាកដថា Chip Dual-core ឬ Quad-core ទេដែលនឹងយកទៅប្រើនៅក្នុង iPhone ជំនាន់ក្រោយមួយនេះ។ស្របគ្នានេះដែរ MacRumours បានគូសបញ្ជាក់ថាបើសិនជាទំហំអេក្រង់មានការប្រែប្រួលមែន នោះ Developer នឹងត្រូវកែតម្រូវកម្មវិធីរបស់ខ្លួនដើម្បីឲ្យត្រូវនឹងទំហំអេក្រង់ថ្មីមិនខាន។ ដោយយោងទៅតាមប្រភពជាច្រើនផ្សេងៗទៀត បានលើកឡើងថា iPhone 5 នឹងមានអេក្រង់ទំហំ ៤ អ៊ីញ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានគេហទំព័រណាមួយទទួលព័ត៌មានផ្លូវការពី Apple នៅឡើយទេ ដូច្នេះចង់មិនចង់មានតែត្រូវរង់ចាំទើបបាន។
បើ iPhone 5 មានអេក្រង់ធំជាងមុន តើប្រិយមិត្តនឹងចាប់អារម្មណ៍ដែរឬទេ?
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានគេហទំព័រណាមួយទទួលព័ត៌មានផ្លូវការពី Apple នៅឡើយទេ ដូច្នេះចង់មិនចង់មានតែត្រូវរង់ចាំទើបបាន។
បើ iPhone 5 មានអេក្រង់ធំជាងមុន តើប្រិយមិត្តនឹងចាប់អារម្មណ៍ដែរឬទេ?