ក្នុងសម្ពន្ធភាពស្នេហា ភាគីខាងប្រុសច្រើនមានចរិតឆេវឆាវចង់បានអ្វីភ្លាមៗ ដោយពុំបានគិតល្អិតល្អន់ពីជម្រៅចិត្តដៃគូរបស់ខ្លួន។ ការមិនបានយល់ច្បាស់ពីតម្រូវការរៀងៗខ្លួននេះហើយ ជារឿយៗតែងនាំទៅរកភាពរកាំរកូស និងចុងក្រោយឈានដល់ការបែកបាក់ដែលមិនអាចប៉ះប៉ូវបាន។ ផ្ទុយទៅវិញបើអ្នកសិក្សាស្វែងយល់ឲ្យបានច្បាស់ពីមនុស្សស្រីឲ្យច្រើនជាងនេះ អ្វីៗនឹងមិនអាក្រក់រហូតមិនអាចស្រោចស្រង់បានបែបនេះឡើយ។ នារីជាភាគីទន់ខ្សោយ និងជាធម្មតាជាអ្នករងគ្រោះ ដូច្នេះមុននឹងសម្រេចចិត្តចាប់ផ្ដើមស្នេហាជាមួយបុរសណាម្នាក់ នាងតែងធ្វើការពិចារណាយ៉ាងល្អិតល្អន់ជាមុន ហើយនេះតោងឲ្យមានពេលវេលាច្រើនដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក។
បុរសមួយចំនួន ពេលដែលចាប់អារម្មណ៍លើនារីណាម្នាក់ចង់ឲ្យនារីនោះបង្ហាញការស្រលាញ់តបភ្លាមៗ និងយល់ថា ការចំណាយពេលច្រើនគឺគួរឲ្យធុញទ្រាន់ ឬអាចគិតថានារីម្នាក់នោះឫកជាដើម ដោយមិនបានគិតពីផលពិបាកពីសម្ពន្ធភាពបែបឆក់កណ្ដៀត ងាយលង់ តែក៏ងាយបែកដែរ។ ក្រោយបែកបាក់ ភាគីបុរសមិនមានអ្វីជាបញ្ហានោះទេ ដូចពាក្យគេថា “កូនប្រុសដូចមាសទឹកដប់” មានន័យថាគេ មិនប៉ះពាល់អ្វីទាំងអស់ តែភាគីខាងស្រីអាចប្រឈមនឹងភាពសោកសៅខូចចិត្ត និងអាចរាងចាលនឹងស្នេហាលើកក្រោយៗទៀត។ក្រៅពីបញ្ហាពេលវេលា នារីក៏ចង់ទទួលបានភាពស្មោះត្រង់ និងបើកចំហផងដែរ។ នាងចង់ឲ្យដៃគូយល់ចិត្តឲ្យបានច្រើនមិនប្រចែប្រចណ្ឌពេលឃើញនាងមានទំនាក់ទំនងធម្មតាជាមួយមនុស្សប្រុសដទៃ និងចង់ឲ្យអ្នកនិយាយអ្វីៗដែលកើតមានចំពោះអ្នក ប្រាប់ដល់នាងដោយមិនលាក់លៀម។ ម៉្យាងវិញទៀត នាងចង់ឲ្យអ្នកចេះគោរពពេលវេលារៀងៗខ្លួន ចេះបែងចែកឲ្យច្បាស់ពេលវេលាធ្វើការ និងពេលវេលាចំណាយជាមួយគ្នា។
ចំណុចមួយទៀតគឺអារម្មណ៍ថាមានសុវត្ថិភាព។ សុវត្ថិភាពត្រង់នេះសំដៅលើថានារីអាចងាករកអ្នក និយាយពីទុក្ខវិបត្តិ និងបញ្ហារបស់នាងនៅពេលដែលនាងមិនសប្បាយចិត្ត។ នាងចង់ផ្អែកស្មាអ្នកបរិយាយអ្វីទាំងអស់នោះ ដូច្នេះអ្នកត្រូវចេះលួងលោមនាង ផ្ដល់ភាពកក់ក្ដៅដល់នាង។ ដោយឡែក សុវត្ថិភាពក៏សំដៅលើការតាំងចិត្តរបស់អ្នកចំពោះនាងផងដែរ។ នាងចង់ឲ្យអ្នកធ្វើអ្វីច្បាស់លាស់មានភាពប្រាកដប្រជាជាមួយនាង។ ឧទាហរណ៍បើអ្នកចង់ឲ្យនាងចាំ ត្រូវបង្ហាញនាងថាអ្នកកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្រេចគោលដៅនេះ និងមិនត្រូវលើកយកអ្វីមិនល្អមកនិយាយដែលនាំឲ្យនាងអាក់អន់ស្រពន់ចិត្ត និងមិនទុកចិត្តអ្នកនោះទេ។
ចំណុចចុងក្រោយដែលមិនអាចមើលរំលងគឺត្រូវធ្វើអ្វីដែលនាងមិនបានរំពឹងទុក។ ចំពោះរឿងនេះ អ្នកអាចធ្វើបានដូចជា ការប្រារព្ធពិធីខួបកំណើត ឬទិញអ្វីម៉្យាងជាកាដូឲ្យនាងក្នុងឱកាសពិសេសណាមួយ ដោយមិនប្រាប់នាងឲ្យដឹងជាមុនដើម្បីឲ្យនាងមានភាពភ្ញាក់ផ្អើល។ អ្នកក៏អាចនិយាយថើបនាងនៅពេលដែលមិនដឹងខ្លួន និងនិយាយពាក្យសម្ដីផ្អែមល្ហែមពីក្នុងចិត្តអ្នក។ ធ្វើដូចនេះនាងនឹងមានអារម្មណ៍ល្អចំពោះអ្នក និងខិតជិតអ្នកកាន់តែខ្លាំង។
នៅពេលដែលអ្នកបានអានការបកស្រាយខាងលើហើយ សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងស្វែងយល់ឲ្យបានច្រើនពីនារីជាដៃគូ និងមិនបណ្ដោយឲ្យបញ្ហាដែលរៀបរាប់ខាងលើកើតមានដោយមិនដឹងខ្លួននោះឡើយ។ ប៉ុន្តែពាក្យថាស្នេហាកើតចេញពីមនុស្សពីរនាក់ ដូច្នេះទន្ទឹមនឹងការស្វែងយល់ពីចិត្តរបស់នាង ក៏តម្រូវឲ្យភាគីខាងនារីយល់ពីចិត្តអ្នកខ្លះដែរ ពោលគឺមានទៅមានមកទាំងសងខាង ហើយនៅពេលមានបញ្ហានឹងគ្នាត្រូវព្យាយាមរិះរកដំណោះស្រាយដែលអាចទទួលយកបានទាំងពីរនាក់៕