ឪពុកម្ដាយ ច្រើនបារម្ភពីកូនៗ មិនចង់ឲ្យមានស្នេហា ទាំងវ័យក្មេងនោះទេ ជាពិសេស ក្នុងពេលកំពុងសិក្សាជាដើម។ អីចឹងហើយ បានជាមាន យុវវ័យមួយចំនួនដែលមានស្នេហា មិនហ៊ានប្រាប់ ដល់ឪពុកម្ដាយនោះទេ តែក៏មានអ្នកខ្លះហ៊ាន ប្រាប់ដល់ឪពុកម្ដាយដែរ។ ក្នុងភាពភ្ញាក់ផ្អើល ដែលពុំមានអ្នកណាធ្លាប់សួរពីរឿងហ្នឹងសោះ ថារិ និស្សិតទើបតែបញ្ចប់
បរិញ្ញាបត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង បង្ហើបថា ពេលកញ្ញាមានស្នេហា អត់ហ៊ានប្រាប់ពួកគាត់ឲ្យដឹងទេ ពីព្រោះខ្លាចមានការរារាំងពីពួកគាត់។ថារិ

បញ្ជាក់ ដោយបង្ហាញពីអារម្មណ៍ភ័យខ្លាច ឪពុកម្ដាយចំពោះការមានស្នេហាថា “…សាកតែគាត់ដឹងមើល ប្រាកដជាត្រូវថ្មោងហើយ”។ ថារិ បញ្ជាក់ទាំងសោកស្ដាយ ចំពោះការមានសង្សារថា ”បើសិន ជាអាចបញ្ជាពេលវេលាឲ្យដើរថយក្រោយបាន ខ្ញុំមិនចង់មានស្នេហាទេ នាំឲ្យអ្នកមានគុណបារម្ភ បើសិនជាអាចរង់ចាំរៀបការតែម្ដងទៅ!”។
ផ្ទុយស្រឡះ ពីទស្សនៈ ថារិ ប៉ុណ្ណា បុគ្គលិកក្រុមហ៊ុនឯកជនមួយ នៅទីក្រុងភ្នំពេញ និយាយថា ” ខ្ញុំមានសង្សារតាំងតែរៀនថ្នាក់ទី៨មកម្ល៉េះ តែក៏មិនដែលលាក់ប៉ាម៉ាក់ទេ សូម្បីតែរូបរាងគេយ៉ាងម៉េច ក៏ ប្រាប់គាត់អស់រលីង ព្រោះគិតថាគ្មានអ្វីគួរឲ្យខ្លាចទេ យើងមិនមែនមានសង្សារមិនចូលរៀនឯណា”។ ប៉ុណ្ណា បន្ថែមទៀតថា ចំពោះរឿងស្នេហាជាធម្មតាកូនប្រុស ឪពុកម្ដាយមិនសូវខ្វល់ដូចកូនស្រីទេ។