ពីមួយថ្ងៃទៅមួយថ្ងៃព្រះអាទិត្យតែងឡើងកម្ដៅ បញ្ហាក៏ចេះតែកើតឡើងចំពោះស្បែកស្ត្រី។ ស្ត្រីមួយចំនួនខកចិត្តចំពោះផលិតផល ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាស្បែក។ ស្ត្រីខ្លះបែរមកស្វែងយល់ពីគន្លឹះងាយៗដែលមានប្រយោជន៍ដល់ស្បែក។ ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពជួយដល់ស្បែករបស់អ្នក៖
ញ៉ាំទឹកឲ្យច្រើន
មិត្តយុវវ័យប្រហែលជាឆ្ងល់ពីទំនាក់ទំនងរវាងទឹកនិងស្បែកស្អាត។ ដូចដែលមិត្តអ្នកអានធ្លាប់ដឹងហើយ ទឹកមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ។ បើរាងកាយមានទឹកគ្រប់គ្រាន់វាជួយថែរក្សាស្បែកឲ្យមានសំណើមនិងភ្លឺរលោង តែបើខ្វះជាតិទឹកវិញ ស្បែករបស់អ្នកនឹងស្ងួត ជ្រីវជ្រួញនិងខ្វះភាពបត់បែន។ ដូច្នេះការពិសាទឹកច្រើនជាមូលដ្ឋានគ្រឹះនៃស្បែកស្អាត។

ក្រូចឆ្មារ
យើងទាំងអស់គ្នាដឹងហើយថាក្រូចឆ្មារគឺពោរពេញទៅដោយវីតាមីនC ។ វីតាមីនC អាចជួយឲ្យស្បែករលោង ពន្យារភាពចាស់ ព្រមទាំងលុបបំបាត់ស្នាមអុចខ្មៅនិងភាពជ្រីវជ្រួញ។ យោងតាមការស្រាវជ្រាវក្រូចឆ្មារអាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺមហារីកស្បែកបាន។ និយាយរួមទៅក្រូចឆ្មារសំខាន់ខ្លាំងណាស់ក្នុងការគាំពារស្បែកឲ្យសនិងមានសុខភាពល្អ។ វិធីដែលងាយបំផុតអ្នកគ្រាន់តែយកចំណិតក្រូចឆ្មារដាក់ក្នុងទឹក បន្ទាប់មកញ៉ាំជាការស្រេច វិធីមួយទៀតអ្នកគ្រាន់តែយកចំណិតក្រូចមកបិទលើផ្ទៃមុខ
ប៉ុន្មាននាទីក្រោយមកទើបលាងចេញ។ បើអ្នកអនុវត្តបែបនេះនៅពេលល្ងាចនោះនឹងកាន់តែមានប្រសិទ្ធភាព។
ត្រី
អ្នកវិទ្យាសាស្ត្របានរកឃើញថាញ៉ាំត្រី៣ដងក្នុង១សប្ដាហ៍ អាចការពារអ្នកពីការវាយប្រហាររបស់កម្ដៅព្រះអាទិត្យបាន។ ការញ៉ាំត្រីជាទម្លាប់គឺជារនាំងការពារបែបធម្មជាតិមួយដែលមានប្រយោជន៍ស្រដៀងទៅនឹងការប្រើប្រាស់ផលិតផលដែរ។
លាបឡេការពារកម្ដៅថ្ងៃ
យើងអាចនិយាយបានថាការលាបឡេគឺពិតជាសំខាន់។ មានអ្នកខ្លះប្រហែលជាយល់ថាឡេការពារកម្ដៅថ្ងៃមានតួនាទីត្រឹមតែការពារប៉ុណ្ណោះ តែការពិតមិនមែនទេ បើអ្នកមិនលាបវាទេស្បែករបស់អ្នកនឹងប្រែពណ៌ខ្មៅ។