ចំពោះបុរសទូទៅ នៅពេលដែលជួបនារីណាម្នាក់ដែលមានសម្រស់ស្រស់សោភា អត្តចរិតស្លូតបូតសុភាពរាបសា តែងមានអារម្មណ៍ថាចង់ស្គាល់ និងចង់បាននាងជាគូនែបនិត្យប្រតិព័ទ្ធស្នេហាជាក់ជាមិនខាន។ បុរសមួយចំនួនចូលចិត្តលោតឆត្រ ពោលគឺមិនបានពិចារណា វិភាគឲ្យល្អិតល្អន់ពីនារីម្នាក់នោះជាមុន។ បុរសដែលតាំងខ្លួនជាអ្នកក្លាហានបែបនេះតែងចូលទៅនិយាយលែបខាយត្រង់ៗ ជាហេតុធ្វើឲ្យនារីម្នាក់នោះគិតថាគេមិនបានផ្ដល់តម្លៃឲ្យនាង និងយល់ថាអត្តចរិតបែបនេះអាកប្បកិរិយាឈ្លើយមិនផ្ដល់តម្លៃដល់នាង។
មុននឹងអ្នកសម្រេចថា ចង់ចែចង់នារីណាម្នាក់ដែលអ្នកចាប់អារម្មណ៍ ដំបូងត្រូវវិភាគជាមុនលើបុគ្គលិកលក្ខណៈរបស់នាង ថាតើនាងជានារីទាន់សម័យចូលចិត្តបែបហ៊ឺហា ឬជានារីស្រគត់ស្រគំសាមញ្ញធម្មតា។ បន្ទាប់មក ធ្វើការវិភាគហើយ ត្រូវសម្លឹងមើលខ្លួនអ្នកពីក្បាលដល់ចុងជើងថាតើរូបរាង និងអត្តចរិតរបស់អ្នកចូលទៅត្រូវនឹងការចង់
ជាការពិតយើងមិនអាចមើលដឹងទាំងស្រុងពីនរណាម្នាក់នោះទេ ប៉ុន្តែតាមកាយវិការ និងអត្តចរិតអាចឲ្យយើងវិភាគបានប្រសើរផងដែរ។ បើអ្នកយល់ថាខ្លួននៅមានចន្លោះខ្វះខាតត្រូវព្យាយាមប៉ះប៉ូវឡើងវិញ។ ពេលជួបនាងម្ដងៗត្រូវរៀបចំខ្លួនឲ្យបានរៀបរយ ព្រោះការស្លៀកពាក់បានស្អាតបាត អាចឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯង ហើយនាងក៏យល់ថា អ្នកជាមនុស្សមិនម៉ត់ចត់សូម្បីតែការស្លៀកពាក់។ មួយវិញទៀតអ្នកត្រូវធ្វើអ្វីម៉្យាងឲ្យនាងចាប់អារម្មណ៍។
ឧទាហរណ៍ថានាងជាមិត្តរួមថ្នាក់របស់អ្នក ការប្រឹងប្រែងសិក្សាឲ្យក្លាយខ្លួនជាសិស្សលេចធ្លោម្នាក់ក៏អាចជាបច្ច័យមួយជួយឲ្យនាងចាប់អារម្មណ៍លើអ្នកដែរ។ អ្នកអាចជួយនាងនៅពេលដែលនាងមានការលំបាក នេះអាចជាគំនិត ឬជាថវិកាព្រោះនាងនឹងយល់ថាអ្នកយកចិត្តទុកដាក់លើនាង អ្នកក៏អាចធ្វើបែបនេះចំពោះមនុស្សជុំវិញដើម្បីឲ្យនាងមើលឃើញពីចំណុចវិជ្ជមានពីអ្នកកាន់តែច្រើនឡើងៗ។
ពេលជួបនាងម្ដងៗអ្នកអាចសម្លឹងមុខនាងបន្តិច និងញញឹមដាក់នាងដោយភាពរាក់ទាក់។ បើសិនជាអ្នកមានរួបរាងសង្ហាវិញគឺរឹតតែប្រសើរ នាងអាចចាប់អារម្មណ៍មកលើអ្នកដែរតាំងពីពេលដំបូង។ ដូច្នេះជាជាងការសម្លឹងមើលនាងញឹកញាប់ អ្នកអាចធ្វើពើមិនចាប់អារម្មណ៍លើនាងច្រើនពេកទេ។
ធ្វើបែបនេះ នាងអាចគិតថា “យី! ខ្ញុំស្អាតប៉ុណ្ណឹងដែរម៉េចក៏គេមិនចាប់អារម្មណ៍លើខ្ញុំអីសោះអញ្ចឹង” ជាហេតុធ្វើឲ្យនាងខិតកាន់តែកៀកចង់ដឹងពីអ្នកកាន់តែច្រើន។ ត្រូវចាំថា កុំឲ្យនាងដឹងថាអ្នកចាប់អារម្មណ៍នាងខ្លាំងពេក ធ្វើលក្ខណៈធម្មតាឲ្យនាងសម្លឹងអ្នកច្រើនជាងអ្នកសម្លឹងនាង។ អ្នកអាចប្រើកន្ទុយភ្នែករបស់អ្នកសម្លឹងនាង ថាតើនាងកំពុងសម្លឹងមកអ្នកញឹកញាប់ឬទេ ព្រោះថាបើនារីណាម្នាក់ចាប់អារម្មណ៍នឹងអ្នកវិញគេនឹងសម្លឹងមកអ្នកជារឿយៗ។ នៅពេលដែលនាងចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះអ្នក មានន័យថាអ្នកកំពុងដើរលើផ្លូវត្រូវហើយ ដូច្នេះព្យាយាមធ្វើល្អបែបនេះរហូតដល់ពេលមួយដែលអ្នកអាចនិយាយស្នើនាងជាដៃគូរបស់អ្នកបាន។
អូភ្លេចប្រាប់ដល់ប្រិយមិត្ត! នៅពេលចាប់ផ្ដើមដំបូងត្រូវឲ្យច្បាស់ផងដែរថា នាងនៅម្នាក់ឯងមិនមានសម្ពន្ធភាពស្នេហាជាមួយបុរសដទៃ ព្រោះថាបែបនេះអ្នកងាយនឹងប្រឈមនឹងបរាជ័យ ហើយបើសិនអ្នកយកបានបេះដូងរបស់នាងអ្នកនឹងមានបាបកម្មដោយសារអ្នកជាជនទីបីចូលទៅជ្រៀតជ្រែកបំបែកបំបាក់ស្នេហាអ្នកដទៃ។
សាកល្បងវិធីដែល Sabay រៀបរាប់នេះមើល៍ថាតើទទួលបានលទ្ធផលយ៉ាងណា!